ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី បានធ្វើដំណើរដោយទូកម៉ាសុីមកកាន់ស្នាក់ការអធិការដ្ធាន ជលផលមេគងដើម្បីមកពិនិត្យការចិញ្ចើមត្រីក្នុងបែបរបស់ ប្រជានេសាទចំនួន២១គ្រួសារស្ថិតនៅក្រុងកំពង់ចាម

កំពង់ចាម ៖ ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិនិត្យការចិញ្ចឹមត្រីក្នុងបែររបស់ប្រជានេសាទចំនួន ២១ គ្រួសារស្ថិតនៅក្រុងកំពង់ចាមដែរ។ ម្ចាស់បែរបានឲ្យដឹងថា ជាទូទៅពួកគាត់ ចិញ្ចឹមត្រីក្នុងបែរតែប្រភេទត្រីមានតម្លៃខ្ពស់ ហើយប្រមូលផលនៅរដូវបិទនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើទឹកចិត្តឲ្យប្រជានេសាទក្នុងតំបន់នេះបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ និងត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលជលផលក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ធានាបានបរិមាណ និងគុណភាព និងជាពិសេសរក្សាភាតរបរិស្ថានឲ្យបានល្អប្រសើរ ចៀសវាងបញ្ហាបង្កភាពក្រខ្វក់នៃទឹកទន្លេដែលសាធារណជនប្រើប្រាស់។