ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយកថវិកាប្រគល់ជូនមន្រ្តីនគរបាល មានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បាត់ដំបង ៖នៅព្រឹកថ្ងៃ ចន្ទ ៦ កើត ខែ មិគសិរ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២ ០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ដឹកនាំលោក លោកស្រី ជាស្នងការ រងព្រមទាំងថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោកអធិការនគរ បាលស្រុកមោងឫស្សី ទៅសាកសួរសុខទុក្ខលោក អនុ សេនីយ៍ឯក ស៊ុន រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ខណៈ លោក(ជួបឧប្បត្តិហេតុគ្រោះថ្នាក់ច រាចរ ណ៍ )កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅ លើផ្លូវជាតិលេខ៥ ក្នុងពេលដែលលោកបាន ព្យាយាម (បញ្ឈប់) រថយន្តមួយគ្រឿងដែលបាន បង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តស្រុកមោងឫស្សីតែរថយន្តមិនព្រមឈប់បានប ន្ថែមល្បឿនបុកលោកឲ្យរងរបួសធ្ងន់ត្រូវបានសង្រ្គោះនាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ អ៊ីមេចិនស៊ី (EMERGENCY) ក្នុងក្រុងបាត់ដំបង ។ ក្នុងពេលជាមួយនេះឯកឧត្តមស្នងការបាននាំយកថវិកា ផ្ទាល់របស់ឯកឧត្តមព្រមទាំងភេសជ្ជៈ ទឹកបិសុទ្ធប្រគល់ជូនដើមី្បបានជួយសម្រាលក្នុងការលំបាកនាពេលនោះផងដែរ ។ លោកស្រីជាភរិយារបស់លោក អនុសេនីយ៍ ឯក ស៊ុន រ៉ា និងកូនៗ បានសម្តែងនូវការត្រេកអរ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមស្នងការ លោក លោកស្រី ស្នងការរង ព្រមទាំងកម្លាំងនគរបាលទាំងអស់ ដែល បានគឹតគូរ និងខ្វាយ ខ្វល់ចំពោះសុខទុក្ខនិងការលំបាករបស់កងកម្លាំងនគរបាលជាតិដែលជួបបញ្ហាដូចជាករណីលោកអនុសេនីយ៍ឯក ស៊ុន រ៉ា នេះស្រាប់៕