Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារដែលសម្រាលទារកភ្លោះបីនាក់ – គេហទំព័រ​ ដំរីសរ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារដែលសម្រាលទារកភ្លោះបីនាក់

ចេញផ្សាយថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៥ ខែ​ វិច្ឆិកា ​ឆ្នាំ​២០២១។

ភ្នំពេញ៖ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា បាននាំយកអំណោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជា ពលរដ្ឋមួយគ្រួសារដែលសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូន ភ្លោះបី ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ។ អំណោយដ៏សប្បុរសទាំងនោះរួមមាន ថវិកាចំនួន ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះ គោ ២កេសធំ ស្ករស ៥គីឡូ ក្រាម សារុង ២ និងក្រមា ២ ។ ទារកភ្លោះទាំងបីនាក់នេះ កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅមន្ទីរកាល់ម៉ែត ដោយការវះកាត់ នេះជាកូនលើកទី២ របស់ឪពុកឈ្មោះ ម៉ៅ សុភ័ស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុឯកជន ម្តាយឈ្មោះ មាស សណ្ណា អាយុ២៧ឆ្នាំ មានមុខរបរបុគ្គលិកធនាគារឯកជន អ្នកទាំងពីរ រស់នៅភូមិអណ្តូងតាសី ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ឯកឧត្តម សេង ទៀង មាន ប្រសាសន៍ថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជា អំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទ ក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំង អស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិត ប្រាកដ របស់ប្រជាពលរដ្ឋដែបានប្រសូត្រទារកភ្លោះបី ឬបួននាក់ពិតប្រាកដ ។

ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពល រដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ។ ហើយឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់ នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាង ដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ- ១៩ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយ: ពេលជាង២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឬបួននាក់ ចំនួន ៣៨២ គ្រួសាររួចហើយ បានទទួល អំណោយឧបត្ថម្ភដ៏សប្បុរស ធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច ។

មាតាបិតាកូនភ្លោះ បានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភនូវអំណោយដ៏សប្បុរសធម៌នេះ ជួយដល់គ្រួសារពួកគាត់ ពិសេសជួយចិញ្ចឹមបីបាច់ទារកភ្លោះបី ។ តាមរយ:អំ ណោយដ៏សប្បរសនេះ លោកម៉ៅ សុភ័ស និងភរិយា សូមលើហត្ថបួងសួងដល់វត្ថុស័ក្តិ សិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺន យូរ ដើម្បីបន្តស្ថិតនៅជាអ្នក ដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឱ្យកាន់តែសំបូររុងរឿងតរៀងទៅ ៕

information.gov.kh Sourcing


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601