Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
ឯកឧត្ដម ឃួង ស្រេង បាន​អញ្ជើញ​ចូលរួមក្នុង​ពិធី ចែក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា – គេហទំព័រ​ ដំរីសរ

ឯកឧត្ដម ឃួង ស្រេង បាន​អញ្ជើញ​ចូលរួមក្នុង​ពិធី ចែក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ចេញផ្សាយថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៩ ខែ​ តុលា ​ឆ្នាំ​២០២១។

ភ្នំពេញ៖ ព្រឹកថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចូលរួមក្នុង​ពិធី ចែក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​ព្រះមហាក្សតី្រ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង ចំនួន​៨៣៧គ្រួសារ ស្ថិតនៅ​ក្នុង​សង្កាត់​គងនយ និង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាងដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​សម្ដេច​ព្រះមហាក្សតី្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល​។

 


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601