Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះដូចគ្នាដោយសារតែសារព័ត៌ មាន The Guardian ចេញ ផ្សាយព័ត៌មានខុសពីការពិត – គេហទំព័រ​ ដំរីសរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះដូចគ្នាដោយសារតែសារព័ត៌ មាន The Guardian ចេញ ផ្សាយព័ត៌មានខុសពីការពិត

ចេញផ្សាយថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៨ ខែ​ តុលា ​ឆ្នាំ​២០២១។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះដូចគ្នាដោយសារតែសារព័ត៌ មាន The Guardian ចេញ ផ្សាយព័ត៌មានខុសពីការពិត បើទោះបីសារព័ត៌មានបានកែតម្រូវរួចហើយក្តី។

តាមរយៈនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬឯកឧត្តមកើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួបជជែកជាមួយរដ្ឋមន្ត្រីប្រទេសសាយប្រឹស ដើម្បីបញ្ចប់ពីការភ័ន្តច្រឡំ ជុំវិញការចេញផ្សាយរបស់សារព័ត៌ មានអង់គ្លេស The Guar dian ថា សម្តេចទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស ។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធន កម្មមាត្រាមួយចំនួននៃរដ្ឋធម្ម នុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន៤របស់ជាតិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ថា សម្តេចតេជោគឺមេដឹកនាំជាតិមួយ ដែលត្រូវបានគេមួលបង្កាច់មិនមែនជារឿងតូចតាចនោះឡើយ។ សម្តេចបន្តថា ដ្បិតថាសារព័ត៌មានបានកែតម្រូវហើយក្តី ប៉ុន្តែកម្ពុជាត្រូវតែបញ្ជាក់ឱ្យច្បាស់រវាងរដ្ឋនិងរដ្ឋ ជាមួយនឹងប្រទេសសាយប្រឹស។ សម្តេចតេជោ ចាត់ទុកប្រទេសសាយប្រឹស និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះពីការចេញផ្សាយខុសពីការ ពិតមួយនេះ។

« រាជរដ្ឋាភិបាលកម្ពុជា ប៉ះពាល់ទៅលើមេដឹក នាំកម្ពុជា គឺនាយករដ្ឋមន្ត្រីកម្ពុជា ហើយសាយប្រឹសខ្លួន ឯងត្រូវខូចឈ្មោះ ដោយសារការធ្វើនេះ ដោយគេយក ឈ្មោះសាយព្រើស ទៅបន្ទោសបង្អាប់ថា ហ៊ុនសែនទិញសញ្ជាតិ និងមានប៉ាស្ព័រ។ អ៊ីចឹងទេរដ្ឋទាំងពីរសុទ្ធតែជា

រដ្ឋរងគ្រោះដូចគ្នាដោយសារ តែសារព័ត៌មានThe Guar dia។ ពិតមែនតែសារព័ត៌ មានបានកែហើយ ក៏ប៉ុន្តែយើងត្រូវតែបញ្ជាក់រវាងរដ្ឋនិងរដ្ឋជាមួយ។ បើចាំបាច់ឯក ឧត្តមប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ត្រូវជួបរដ្ឋមន្ត្រីការបរ ទេសឬរដ្ឋមន្ត្រីយុត្តិធម៌តាមប្រព័ន្ធវីដេអូ ត្រូវនិយាយឱ្យបានច្បាស់អំពីរឿងនេះ ព្រោះរឿងនេះមិនត្រូវចប់ទេ ព្រោះយើងបានស្នើសុំសិទ្ធិក្នុងនាមរដ្ឋនិងរដ្ឋ មិនអាចយកអាហ្នឹងធ្វើជាល្បែងលេងសើចនោះទេ ។ហើយកុំថារឿងនេះគឺជារឿងតូចតាច ព្រោះនេះមិនមែនជារឿងតូចតាចនោះទេ មេដឹកនាំជាតិមួយដែលត្រូវបានគេមួល បង្កាច់ ហើយនៅសាយប្រឹសក៏ខូចខាតមុខមាត់របស់រដ្ឋាភិ បាលសាយប្រឹសនឹងតែម្ដង។ ឥឡូវយើងត្រូវធ្វើនិងរំឭកគាត់ឱ្យទូតយើងនៅប៉េកាំង ជួបទូតសាយប្រឹសដែលបានបញ្ជាក់ហើយ ហើយប្រសិន បើគាត់មិនឆ្លើយទេ យើងធ្វើកំណត់ទូត។ ប៉ុន្តែរាល់ការសហការ ឥឡូវយើងបានកំណត់ទូតបញ្ជូនទៅអគ្គរដ្ឋ ទូតទៅសហភាពអឺរ៉ុបនៅភ្នំពេញ ធ្វើកំណត់ទូតបញ្ជូនលិខិតរបស់រដ្ឋមន្ត្រីការបរ ទេស ឬរដ្ឋមន្ត្រីយុត្តិធម៌ហើយ បណ្ដាអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបរាប់ទាំងអង់គ្លេស ដោយ សារតែកាសែតហ្នឹង វាជារបស់អង់គ្លេសអ៊ីចឹងទេយើងត្រូវតែចាំបាច់ធ្វើអាហ្នឹងឱ្យបានលឿន»។

សូមបញ្ជាក់ថា សារព័ត៌មានរបស់អង់គ្លេស The Guar dian កាលពីថ្ងៃទី០៣ ខែ តុលា កន្លងទៅ បានចេញ ផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ក្នុង ចំណោមបណ្តាប្រទេសជា ច្រើនទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស។ ការចុះ ផ្សាយនេះ នាំឱ្យមានការប្រតិ កម្មខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និងមានការទាមទារឱ្យបំភ្លឺឡើងវិញពីសារព័ត៌មានមួយនេះផងដែរ។ ក្រោយមកសារព័ត៌មានមួយនេះ ក៏បានយល់ព្រមកែប្រែការផ្សាយរបស់ខ្លួនដោយប្តូរមកថា មនុស្សក្បែរខ្លួនសម្តេចតេជោ ជាអ្នកទទួលបានសញ្ជាតិពីប្រទេសសាយប្រឹសវិញ៕

information.gov.kh Sourcing

 


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601