Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
កម្ពុជា-ថៃ និងបើកច្រកព្រំដែនថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ – គេហទំព័រ​ ដំរីសរ

កម្ពុជា-ថៃ និងបើកច្រកព្រំដែនថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ

ចេញផ្សាយថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែ​ តុលា ​ឆ្នាំ​២០២១។

ការបើកច្រកព្រំដែនថ្មីមួយ រវាងប្រទេសកម្ពុជា និងថៃ
បានព្រមព្រៀងគ្នាបើកច្រកឆ្លងកាត់ព្រំដែនថ្មីមួយក្នុងពេលឆាប់ៗនេះដោយភ្ជាប់ភូមិស្ទឹងបត់ក្នុងក្រុងប៉ោយប៉ែតជាមួយ ភូមិ បាន នុង អៀន (Ban Nong Ian) ខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ជូរិន ឡាក់សាណាវីសិត(Jurin Laksanawisit)នៅថ្ងៃទី ២៩ ខែកញ្ញា នេះបានបញ្ជាក់ថាប្រទេសថៃបានយល់ព្រមបើកច្រកឆ្លងកាត់ឱ្យបានមុនកាលកំណត់ទោះបីជាការសាងសង់នៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួននៅតែមិនទាន់បញ្ចប់ក៏ដោយនេះបើយោងតាមសារព័ត៌មានក្នុងស្រុក The Nation Thailand ។
ទោះយ៉ាងណាលោកបាននិយាយថាច្រកព្រំដែននឹងត្រូវបានបើកសម្រាប់ពាណិជ្ជកម្មកុងតឺន័រសម្រាប់ពេលបច្ចុប្បន្ន។
ប្រភព៖ The Phnom Penh Post

 


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601