Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
ការរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើង – គេហទំព័រ​ ដំរីសរ

ការរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើង

ចេញផ្សាយអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២១ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១​ នៅសាលាខេត្តកំពង់ចាមរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ក្នុង ក្របខ័ណ្ឌខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខា​ធិកា​រ​ក្រ​សួ​ងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើររបស់ ក្រសួងសុខាភិបាល  អស់លោក  លោកស្រី  អភិបាលរងខេត្ត  អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំ​ង​ប្រ​ជា​ព​ល​​រដ្ឋផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងឡើងថា ខេត្តកំពង់ចាម ស្ថិតនៅតាមបណ្តោយ ដងទន្លេមេគង្គ ដែលមានចម្ងាយ ១២៤គ.ម ពីរាជធានីភ្នំពេញ។ ខេត្តកំពង់ចាម មានក្រុង០១ ស្រុក០៩ សង្កាត់០៤ និង១០៥ឃុំ ស្មើនឹង៩១៦ភូមិ មានផ្ទៃដីសរុបប្រមាណ៤ ៥៤៨,០៩០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅចំនួន ២៨៣ ២៥៩គ្រួសារ ស្មើនឹងមនុស្សសរុបចំនួន ១ ១០៥ ១៤៨នាក់ (ស្រី ៥៧០.៥៤៥នាក់) ហើយប្រជាពលរដ្ឋមាន អាយុ១៨ឆ្នាំឡើងមានចំនួន  ៧៥៥.១៨១នាក់ ស្រី ៣៩៦៣០៤នាក់។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម គឺសម្រេចបានការចាក់វ៉ាក់សាំងដូសទី១  បាន ចំនួន២​៦​,​៧​៥៩នាក់ ស្មើនឹង១០៣ភាគរយ  ដូសទី២ចំនួន២៦៩២០នាក់ ស្មើនឹង៩៦ភាគ រយ។ ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់​ក្រោ​ម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤ ៧៨៣នាក់ ស្មើនឹង៧៤ភាគរយ និងដូ​ស​ទី​២​កំ​ពុងដំណើរការចាក់ជារៀងរាល់ថ្ងៃ និងដូសជំរុញបានចំនួន១,៩០៤នាក់ ស្មើនឹង៨៦ភាគរយ នៃចំនួនសរុប ២,​២​១​៩​នា​ក់​។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង បានចំនួន ៦៨៥ ៦២៤នាក់ ស្មើនឹង ៨៤,៤២ភាគរយ នៃផែនការចំនួន៨១២.១៣២នាក់។ ចំពោះកុមារ និងយុវវ័យក្រោមអាយុ ១៨ឆ្នាំសម្រេចចាក់ដូសទី១ បានចំនួន ១០៧.០៣៧នាក់ ស្មើនឹង ៩៦,៩៦ភាគរយ។ ចំពោះ អ្នកមិនទាន់បានទទួលចាក់វ៉ាក់សាំងនៅប្រហែលប្រមាណនឹង ៣,០៤ភាគរយប៉ុណ្ណោះ យើងនឹងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែក ចំនួន០៩កន្លែង ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលយកសេវា ក្រោយពីបិទបញ្ចប់យុទ្ធនា ការជុំទី១នេះ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិ​កា​រ​ក្រ​សួងសុខាភិបាល បានកោតសរសើរខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាមលើយុ​ទ្ធនា​កា​រ​ប្រ​យុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំងដែលឈាន​ដល់​កា​រ​បិ​ទ​ប​ញ្ច​ប់​ជុំ​ទី១ដោយជោគជ័យ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន គិតគូរពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ សំខាន់ក្នុងបរិបទដែលប្រទេសជាតិ កំពុងប្រឈម ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចបានខិតខំស្វែងរកវ៉ាក់សាំងពីបណ្ដា ប្រទេសនានា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ ដើម្បីចៀសផុតពី អត្រាឆ្លង និងអត្រាមរណៈរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់បង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ការរាតត្បាត និងការបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ គឺផ្តើមចេញពីយើងម្នាក់ៗ ការចាក់វ៉ាក់សាំងហើយក្តី សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍នូវវិធាន ៣ការពារ ៣កុំ ទោះបីបានចាក់វ៉ាក់ សាំងគ្រប់ដូសរួចហើយក៏ដោយ ព្រោះវីរុសកូវីដ-១៩ អាចឆ្លងចូលមកក្នុងខ្លួនរបស់បងប្អូន ប្រជាពលរដ្ឋបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រសិនបើបងប្អូនមិនមានការការពារ ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិ​កា​រ​ក្រ​សួងសុខាភិបាល បានប្រគល់លែបផប ដែលជាអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ទីរសុខាភិបាលខេត្តផងដែរ៕

information.gov.kh Sourcing


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601