Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។ – គេហទំព័រ​ ដំរីសរ

ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។

ភ្នំពេញ៖ ចេញផ្សាយថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។

រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។
ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី (តម្លៃប្រមាណ ២៩៩ លានដុល្លារ) ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានស្នើជាយូរមកហើយ ប៉ុន្តែទើបតែក្លាយជាការពិតបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងអនុវត្តដំណាក់កាលទី១ (បាងកក-ណងខាយ) កាលពីខែតុលាឆ្នាំមុននេះ។


ដោយឡែក សម្រាប់ដំណាក់កាលទី ២ នឹងភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ដែលស្ថិតនៅ ព្រំដែនថៃ – ឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ផ្លូវនេះនឹងភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវដើម្បីបង្កើតប្រព័ន្ធផ្លូវដែកដ៏ធំមួយរវាងប្រទេសទាំង ៣ ។
គួរបញ្ជាក់ផងដែរថា ផ្លូវដែកល្បឿនលឿនចិន – ថៃ នេះ មានប្រវែងសរុប ៨៧៣ គីឡូម៉ែត្រ។
(construction-property.com/km) Sourcing
រូបភាព៖​ Bangkok Post និង Xinhua


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601