Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
សហព័ន្ធបាល់ទះរកបានកីឡាការិនីខ្មែរ-អាមេរិក ស្ម័គ្រចិត្តជួយប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា – គេហទំព័រ​ ដំរីសរ

សហព័ន្ធបាល់ទះរកបានកីឡាការិនីខ្មែរ-អាមេរិក ស្ម័គ្រចិត្តជួយប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៦ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសថា កីឡាការិនី Brittany Melirachana Soun កើតលើទឹកដីសហរដ្ឋអាមេរិក ដែលមានឪពុកម្ដាយជាខ្មែរ បានស្ម័គ្រចិត្តជួយក្រុមបាល់ ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា កីឡាការិនីវ័យ១៦ឆ្នាំ និងមានកម្ពស់ ១,៨០ម៉ែត្ររូបនេះ គឺជាកីឡាការិនីក្រុមបាល់ទះក្នុងសាល នៅវិទ្យាល័យ និងបាល់ទះឆ្នេរ ខ្សាច់ ក្នុងក្លិប Kleos Beach Volleyball Club។ យុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដូចជាក្រុមបាល់ទះក្នុងសាល Varisity Campolindo High School, ក្រុមបាល់ទះឆ្នេរខ្សាច់ក្នុងក្រុម Kleos Beach Volleyball Club, Elite Development Program 1។ ស្នាដៃរបស់កីឡាការិនីកូនខ្មែរអាម៉េរិករូបនេះ ធ្លាប់ឈ្នះពាន រង្វាន់មួយចំនួនដូចជា 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist, 2019 California Interscholastic Federation Northern Regional Champion, Division 1, 2019 California State Champion Finalist, Divison 1 និង2019 Campolindo High School JV Coaches Award។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសបើកចំហរដល់កូនខ្មែរ ដែល រស់នៅក្រៅប្រទេសផ្សេងៗទៀត ដែលមានសមត្ថភាពអាចមកជួយដល់ក្រុមជម្រើស ជាតិកម្ពុជា មិនថាបាល់ទះក្នុងសាល ឬ បាល់ទះឆ្នេរខ្សាច់នោះទេ ដោយអាចស្ម័គ្រ ចិត្តចូលរួមប្រកួតប្រជែង សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា យោងតាមបញ្ជីប្រភេទកីឡាបឋម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់បង្ហាញនូវប្រភេទកីឡាបាល់ទះនេះមានចំនួន ៤វិញ្ញាសា ក្នុងនោះមានវិញ្ញាសាបាល់ទះក្នុងសាល បុរស-នារី និងបាល់ទះឆ្នេរខ្សាច់ បុរស-នារី៕

information.gov.kh sourcing


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601