សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

ភ្នំពេញ៖ ចេញផ្សាយថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១២ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”


នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 ​(World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។
សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី៕
ប្រភព៖ SPM Page