ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់ជូននូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១គ្រឿង និងថវិកាចំនួន៨លានរៀល រួមទាំងឧបករណ៏ បរិក្ខាពេទ្យ ផ្សេងជាច្រើនទៀត

ភ្នំពេញ៖ ចេញផ្សាយថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១០ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

ខេត្តកំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម អញ្ជើញជាអធិបតីប្រគល់ជូនដល់មន្ទីរសុខាភិបាលស្រុកកោះសូទិននូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ០១គ្រឿង បំពាក់ដោយឧបករណ៏ បរិក្ខាពេទ្យ . សម្លៀកបំពាក់ការពារមេរោគកូវីដ ៦០០សម្រាប់ ថ្នាំពេទ្យ សេរ៉ូម ម៉ាស់ និងជូនថវិកាចំនួន ៨ លានរៀលសម្រាប់ពេទ្យស្រុកទិញ ឧបករណ៏ព្យាបាលធ្មេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែក កោះសូទិន ខេត្តកំពង់ចាម ។

ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន