មេ​​ឈ្មួញតាំង អៀ​ងនៅតែ​បន្តសកម្មភាព​​កាប់​ឈើ​ដឹក​ ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុសនិងតំបន់អភិរក្សជួរភ្នំក្រវាញភាគ កណ្ដាលយ៉ា​មហន្តរាយខណៈ​វេចលុយ ឲ្យសមត្ថ​កិច្ចពុករលួយ​ខេត្តពោធិ​សាត់

ខេត្តពោធិសាត់៖បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែងខេត្តពោធិសាត់បា​នឲ្យដឹងថាបច្ចុប្បន្ននេះ​មេ​ឈ្មួញ តាំង អៀងនៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​តែវេចលុយឲ្យសមត្ថកិច្ចពុករលួយខេត្តពោធិសាត់ ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ តាំង អៀង បន្ត​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ការដែល​មេ​ឈ្មួញ តាំង អៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ ទេនោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​បន្តធ្វើ​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិសាត់ ទេនោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិសាត់យ៉ាងពេញបន្ទុកឡើយ​។ ជាពិសេស​ប្រសិនបើ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិសាត់ យ៉ាងគគ្រឹកគគ្រេងនោះទេ។ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀងបាន​ឲ្យ​ដឹងថា រយៈពេល​ជាង​២​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ តាំង អៀង បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិសាត់ កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​នោះឡើយ​។ ​បច្ចុប្បន្ន​មេ​ឈ្មួញ តាំង អៀង នៅតែ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ ឲ្យ​រលត់រលាយក្រោមអំណាច​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះសារពត៌មានយើងបានទាក់ទងទៅសមត្ថកិច្ចពុករលួយខេត្តពោធិសាត់ដែរតែមិនអាចទាក់ទងបាន។គួររឮកដែរថាសម្តេចនាយក​រដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាសម្តេច​នឹង​ដកតំណែង​អភិបាលខេត្ត​ពោធិសាត់ប្រសិនបើ​គាត់​បំពេញការងារ​មិនបាន​ល្អព្រោះថាសម្តេច​នឹងមិន​លើកលែង​ចំពោះ​មន្ត្រី​ណា​ដែល​បំពេញការងារ​មិន​បានល្អ​នោះទេ។​ប្រមុខរាជរដ្ឋាភិបាល ​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា អភិបាលខេត្ត​ពោធិសាត់ បច្ចុប្បន្ននេះ​ក៏​ជាប់​ខ្សែ ត្រកូល ហ៊ុន ដែរ ។ប៉ុន្តែ​យើងនឹងដកតំណែងភ្លាម។ប្រសិនបើកគេ​ដឹកនាំការងា​រមិនបានល្អនោះ។ការព្រមានរបស់សម្តេចហ៊ុនសែននាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅស្រុកក្រគរ ខេត្តពោធិសាត់ កាលពីព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ។ជាងនេះទៅទៀតនោះសម្តេច​​ហ៊ុន សែនបាន​ដាក់​បញ្ជា​ឲ្យ​ទប់ស្កាត់និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើនិង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាពនិង​តម្លាភាព ។ ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាធ្វើ​ឡើង​ក្នុង​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា យ៉ាង​ដូច្នេះ​ថា ត្រូវ​រួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​តាម​គ្រប់​រូបភាព ។សម្តេច​ហ៊ុនសែនបាន​បញ្ជាក់ «​បន្ត​ជំរុញ​ការ​បោះបង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដី​ព្រៃឈើ និង​ដី​ព្រៃ​លិច​ទឹក​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ជា​ពិសេស​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស​តាម​ច្រកព្រំដែននិង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាពនិង​តម្លាភាព ។សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ​ឱ្យ​បាន​រឹង​មាំ គ្មាន​បទល្មើស​ជលផល​ទាំង​ទឹកសាប និង​សមុទ្រ ។ ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​ប្រភេទ​រួម​ទាំង​ការ​ចិញ្ចឹម​ត្រី​តាម​ស្រែ​ត្រូវធ្វើ​ឱ្យ​កើន​យ៉ាងតិច​២០% ក្នុង​មួយ​ឆ្នាំ ស្រប​តាម​ផែនការ​យុទ្ធ​សស្ត្រា​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ​២០១៦-២០៣០ ។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង កន្លែង​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ព្រៃកោងកាង ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ ។ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ការ​នេសាទ​ល្មើសច្បាប់​តាម​រយៈ​យន្តការ​ថ្នាក់​ជាតិ និង​អន្តរ​ស្ថាប័ន​ស្រប​តាម​នីតិវិធី​ជា​ធរមាន ៕