មណ្ឌលចត្តាឡីស័ក ២ កន្លែង ក្នុងក្រុងពោធិ៍សាត់ បានទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្នុងក្រុងពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងសហការី និងលោកអភិបាលក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ កងកម្លាំង និងក្រុមការងារ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្រុងពោធិ៍សាត់ ដោយមួយមណ្ឌលទទួលបានរួមមាន៖ ទឹកបរិសុទ្ធ២០យួរ និង៣កេស, មីកំប៉ុង១០យួរ, មីកញ្ចប់៣កេស, ត្រីខ២យួរ, តែOISHI ៥យួរ, ស្ករស៥កញ្ចប់, កាហ្វេ៥កញ្ចប់, ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ, កំសៀវដាំដឹកតែចំនួន១ និងនំប៉័ងហ៊ុបមួយចំនួន៕

រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងនាមប្រធានមណ្ឌល សូមគោរពជូន សូមលោកជំទាវទទួលបានសុខភាពល្អ និងជោគជ័យការងារគ្រប់ភារកិច្ច។