
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ វ៉ាក់សាំង Sinovac ចំនួន១.៥លានដូស ដែលកម្ពុជាទិញតម្លៃសរុប១៥លានដុល្លារ
ថ្ងៃចេញផ្សាយៈ March 26, 2021
ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ដែលកម្ពុជាបានបញ្ជាទិញ ចំនួន១,៥លានដូស គឺមានតម្លៃសរុប១៥លានដុល្លារ ឬ ១០ដុល្លារក្នុងមួយដូស។ លោកស្រីបានថ្លែងឱ្យដឹងដូច្នេះ ទៅកាន់អ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។
លោកជំទាវក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនេះគឺអាចចាក់ទៅលើមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ វាមានប្រសិទ្ធភាពពី៧០ ទៅ ៨០% ដោយមនុស្សម្នាក់ត្រូវចាក់២ដូស មានរយៈពេលគម្លាតគ្នា១៤ថ្ងៃ។
បើតាមលោកជំទាវ យក់ សម្បត្តិ កម្ពុជានឹងទិញវ៉ាក់សាំង Sinovac ៤លានដូសបន្ថែមទៀត៕