ពលរដ្ឋខ្មែរម្នាក់ទៀតហើយបានស្លាប់ដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ ខណៈកំពុងសម្រាកព្យាបាល។ នេះបើយោងតាម ហ្វេសប៊ុក របស់ សិល្បករកម្ពុជា។

អ្នកជំងឺដែលបានបាត់បង់ជីវិត ឈ្មោះ អ៊ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយរបស់ស្រីពីនតារាកំប្លែងក្រុមនាយក្រឹម) រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ទោះបីយ៉ាងណា មូលហេតុនៃការស្លាប់ នេះ មិនទាន់ដឹងប្រាកដ ថា មកពី អ្វីនៅឡើយ ទេ សូមរង់ចាំ ការប្រកាសផ្លូវការរបស់ ក្រសួងសុខាភិបាល នាពេលបន្តិចទៀតនេះ៕