សម្តេចវិបុលសេនាភក្តីសាយ​ឈុំទូលស្នើសុំបញ្ចប់គោ​រមងារ «ឧកញ៉ា»ពី​ឧកញ៉ា ឌួង ឆា​យ

នៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២១សម្តេចវិបុលសេនាភក្តីសាយឈុំប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថាសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ទូលព្រះបង្គំជាខ្ញុំសូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំដើម្បីស្នើសុំបញ្ចប់គោរមងារឧកញ៉ាឌួងឆាយ។