តើអាជ្ញាធរស្រុកកែវសីមាខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះបើកភ្លើងខៀវឲ្យរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ(គ្រឿង)យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃដោយមិនបង្ក្រាប ឬក៏មិនដឹង?

មណ្ឌលគិរី៖នាយប់ថ្ងៃសៅរ៍ ៩ រោចខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២១។ជារៀងរាល់យប់គេសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានដឹកជញ្ជូនឈើពីស្រុកកែវសីមាខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ស្ពោះទៅដេប៉ូតាមបណ្ដាខេត្តនានាយ៉ាងរលូនដោយគ្មានការបង្ក្រាបពីអាជ្ញាធរណាឡើយ ហើយរថយន្តអស់ទាំងនេះ ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ តាមបណ្ដោយផ្លូវជាតិលេខ ៧៦ ដើម្បីទៅចែកចាយតាមបណ្ដាដេប៉ូនៅតាមបណ្ដាខេត្តផ្សេងៗ តើអាជ្ញាធរស្រុកកែវសីមាខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្ត ក្រចេះ មិនដឹងឬបើកភ្លើងខៀវឱ្យក្រុមឈ្មួញអស់ទាំងនោះរកស៊ីដឹកជញ្ជូនឈើបំផ្លាញធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យរលាយហិនហោចដោយមិនមានការទប់ស្កាត់ក៏ដូចគ្នាទាំងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះគ្រប់ស្ថាប័នពាក់ព័ន្ធក៏មិនឃើញចុះមកបង្ក្រាបដែរតើអស់លោកទាំងនោះត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញហើយមែនទេបានជាមិនបង្ក្រាប។

 

គួររំលឹកថារាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យគ្រប់ស្ថាប័នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវតែបង្ក្រាបអោយអស់នៅឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើមិនតែប៉ុណ្ណោះបានដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះមកបង្ក្រាបនឹងចាត់វិធានការទប់ស្កាត់ឲ្យខានតែបាន។

 

ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់មិនអើពើនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដូចជាមិនគោរពតាមបទបញ្ជារបស់ឧត្តមសេនីយ៍ សៅសុខា ដែរនៅតែបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញអស់ទាំងនោះ រកស៊ីដឹកជញ្ជូនកាប់បំផ្លាញ ធនធានធម្មជាតិដដែលដោយមិនបង្ក្រាប ហើយអាជ្ញាធរមូលដ្ឋានអស់ទាំងនោះមិនខ្វល់ពីការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងមិនខ្វល់ពីការចុះផ្សាយរបស់អ្នកសារព័ត៌មានដែរ ប្រជាពលរដ្ឋសូមសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេស លោកអភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគិរី និង លោកអភិបាល នៃគណៈអភិបាល ខេត្តក្រចេះ ហើយនិងលោក ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយពិនិត្យមើលកូនចៅថ្នាក់ក្រោមផងព្រោះមន្ត្រីថ្នាក់ក្រោមមិនគោរពតាមបទបញ្ជាទេ នៅតែបណ្ដែតបណ្ដោយអោយក្រុមឈ្មួញទាំងនោះដឹកជញ្ចូននិងកាប់បំផ្លាញព្រៃឈើដដែល។