សិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅតំបន់បាតអាងសេសានក្រោម២គ្មានការបង្ក្រាប

ស្ទឹងត្រែង៖សិប្បកម្មកែច្នៃឈើប្រមាណជា១០កន្លែងនៅក្នុងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងគឺមិនមានការចុះបង្ក្រាបទេ។ប្រជាពលរដ្ឋបានឱ្យដឹងថា៖នៅក្នុងឃុំស្រែថ្មីស្រុកសេសានខេត្តស្ទឹងត្រែងមានទីតាំងសិប្បកម្មសម្រាប់កែច្នៃឈើជាច្រើនកន្លែង។ប៉ុន្តែមិនមានការចុះបង្ក្រាបទេគឺមានតែអ្នកទៅប្រមូលលុយ។

ប្រភពដដែលបានឱ្យដឹងទៀតថា៖សិប្បកម្មទាំងនោះបានកែច្នៃឈើពាក់កណ្តាលសម្រេចហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុងចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម២មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទីបន្តដឹកចេញទៅក្រៅខេត្ត។ឈើដែលអាចចេញពីតំបន់បាតអាងបានគឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ៕