សមត្ថកិច្ចចាប់ជនលេងល្បែងជល់មាន់៨នាក់ម៉ូតូជាង១០គ្រឿង

បាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ជល់មាន់មួយកន្លែងនៅវាលស្រែស្ថិតក្នុងភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបងនិងបានចាប់មនុស្ស៨នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា៖សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖សង្វៀនសម្រាប់ជល់មាន់ចំនួន២,មាន់ជល់ចំនួន២ក្បាល,ស៊ុម៣,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់១,ម៉ូតូចំនួន១១គ្រឿង។សមត្ថកិច្ចបានរៀបចំចាត់ការតាមផ្លូវច្បាប់ ៕