ចាប់ខ្លួនចិនពីរនាក់និងដំបងឆក់មានជាតិផ្ទុះនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១នេះកម្លាំងនគរបាលខេត្តព្រះសីហនុបានសាកសួរជនជាតិចិនចំនួនពីរនាក់ដែលពាក់ព័ន្ធការប្រើប្រាស់ដំបងឆក់មានជាតិផ្ទុះនៅក្នុងសណ្ឋាគារឆ្នេរសមុទ្រខៀវក្នុងក្រុងព្រះសីហនបន្ទាប់ពីកម្លាំងសន្តិសុខបានឃាត់ខ្លួននិងបញ្ជូនមកកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២១។


កម្លាំងសន្តិសុខសណ្ឋាគារបានឱ្យដឹងថា៖បុរសជនជាតិចិនចំនួន២នាក់ដែលស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវបន្ទប់លេខ២៩១២និង២៩១៣បានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារកាលពីថ្ងៃទី២៤ខែមករា។ជនសង្ស័យទាំង២នាក់ពាក់ព័ន្ធករណីខាងលើនេះស្ថិតនៅការិយាល័យនគរបាលព្រហ្មទណ្ឌនគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធី៕