សមត្ថកិច្ចស្រុក​ចម្ការលើ​ឃាត់​ជនសង្ស័យ​១០​នាក់​ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាម៖កម្លាំងប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើរដ្ឋបាលរកឃើញករណីជួញដូររក្សាទុកនិងប្រើប្រាស់​ ​នូវ​សារធាតុ​ញៀនឃាត់​ខ្លួន​ជនសង្ស័យ​១០​នាក់​ក្នុងនោះមានស្រី​៦​នាក់នៅ​ភូមិ​ស្ពឺ​(​ក​)​ឃុំ​ជយោ​ស្រុក​ចម្ការលើ​ ខេត្ត​កំពង់​ចាមកាលពីយប់ថ្ងៃ​ទី​២៤​ខែមករា​ ឆ្នាំ​២០២១​​ ។​



លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​សេង​រស់​ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ បាន​ឱ្យដឹង​ថា​ ជនសង្ស័យ​រួម​មាន​ ៖​១-​ឈ្មោះ​ អីទ្រេះ​ វ៉ា​រី​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ។​២-​ឈ្មោះ​ ឌឹ​ក​ រ៉ែ​ន​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ ។​៣-​ឈ្មោះ​ ស៊ី​ម​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ។​៤-​ឈ្មោះ​ អូន​ ស៊ី​ណា​ ហៅ​ស្រី​មុំ​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​ ។​៥-​ឈ្មោះ​ ឌឹ​ក​ ស្រី​នួន​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​។

​៦-​ឈ្មោះ​ អុក​ ចិន្ដា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ។​៧-​ឈ្មោះ​ រ៉េ​ត​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​។​៨-​ឈ្មោះ​ លី​ តូច​ ហៅ​ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​។​៩-​ឈ្មោះ​ ថៃ​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ម្ចាស់ផ្ទះ​សំណាក់​ ថៃ​ បូ​រិ​ន​ និង​ខារ៉ាអូខេ​ ណា​កា​ហ្សា​KTV)​។​១០-​ឈ្មោះ​ អឿ​ នឿ​ន​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ព​ណ៌ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង​ និងសម្ភារសេពគ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញបាននាំមកការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕