ស្រ្តីម្នាក់ត្រូវម៉ូទ័រម៉ាស៊ីនទាញចូលកកៀបស្លាប់ក្នុងរោងចក្រកិនកៅស៊ូ

ក្រចេះ៖ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូមួយបានលូកដៃបិទទឹកម៉ាស៊ីនត្រូវម៉ូទ័រទាញចូលកិនស្លាប់។ទីកន្លែងកើតហេតុនៅរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះស្ថិតក្នុងភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សពស្រ្តីរងគ្រោះឈ្មោះម៉ាក់សុផសអាយុ៥០ឆ្នាំជាកម្មការិនីរោងចក្រក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ។មន្ត្រីដដែលបានបន្តថា៖មូលហេតុជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីនហើយត្រូវបានរុំកន្សែងជាប់និងកអូសចូលម៉ាស៊ីនបណ្តាលឱ្យម៉ូទ័រទាញដៃស្តាំជនរងគ្រោះចូលកៀបនិងមីញ៉ុងម៉ាស៊ីនរហូតស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងដោយបានបញ្ជាក់ថា៖ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីនមែន៕