រកឃើញភាពមិនប្រក្រតីខ្លះនៅដេប៉ូចែកចាយប្រេងឥន្ធនៈ៦ទីតាំងក្នុងខេត្តកណ្តាល

កណ្តាល៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)(CCF)ខេត្តកណ្តាលសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈចំនួន៦ទីតាំងនៅក្នុងខេត្តកណ្តាល។

ក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតាននៃប្រេងសាំង,សេតាននៃប្រេងម៉ាស៊ូ្សតនិងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយទាំង៦។

លទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញស្ថានីយចែកចាយប្រេងឥន្ធនៈស្ថានីយចំនួន៤ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាពនិងបរិមាណ។ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។

ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព។នេះជាការរកឃើញលើកទី១។មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយដេប៉ូធ្វើកិច្ចសន្យាកែតម្រូវ។បើមន្រ្តីសាខាក.ប.ប.ខេត្តកណ្តាលរកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕