អាជ្ញាធរចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើ

ព្រះវិហារ៖ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បានចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើដឹកនាំដោយលោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារនិងនាយសង្កាត់ស្រយ៉ង់,អាជ្ញាធរភូមិ,ឃុំនិងម្ចាស់ដី។

លោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារបានឱ្យដឹងថា៖អាជ្ញាធរបានចុះទៅដល់ទីតាំងដីដែលគេចោទថាម្ចាស់ដីឈ្មោះឈួនសារីមានទីលំនៅភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារចោទថាពួកគាត់កាប់រុករានគម្របព្រៃឈើមួយកន្លែងប្រមាណជាង៧ហិកតាស្ថិតក្នុងចំណុចស្រែច្រកភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែន។

ឈ្មោះឃួនសារីម្ចាស់ដីខាងលើបានបញ្ជាក់ប្រាប់ជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ដីនេះពួកគាត់បានកាន់កាបតាំងពីរឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះដីដែលបានធ្វើស្រែនិងមានកញ្រាំងដុះនៅពេញស្រែ។ចំពោះម្ចាស់គ្រឿងចក្រដែលចូលទៅឈូសឆាយដីនេះមានឈ្មោះព្រៃមាននៅបច្ចុប្បន្នរស់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ឈូសឆាយតាំងពីខែ១២ឆ្នាំ២០២០កន្លងមកមិនមែនឈូសឆាយខែ មករាឆ្នាំ២០២១នេះ។


លោកវង្សពិសិតនាយផ្នែកក្រុងព្រះវិហារបានបញ្ជាក់ថាពេលត្រឡប់ទៅវិញលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំឱ្យដឹងថាដីនេះជាដីស្រែពិតតែរឿងយ៉ាងណានោះទុកឱ្យថ្នាក់ដឹកនាំសម្រេច៕