កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមករា​ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត​ និងពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ មន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ និងមានការអញ្ជើញចូលរួមពីអស់លោក​ លោកស្រីជាស្នងការរង លោក លោកស្រី​ នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ដែរបានចូលរួមសរុបចំនួន ១៤៥នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍​ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ​ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន​ នាយការិយាល័យសរុប ផែនការ​ ឡើងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកិច្ចប្រត្តិបត្តិការប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត​ ជូនអង្គប្រជុំដេីម្បីជ្រាប​ និងធ្វេីការកែសម្រួលអត្ថន័យ​ ខ្លឹមសារនៃរបាយការណ៍។
បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក បានឡើងអានសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ មន្រ្តី​នគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

មតិផ្តាំផ្ញើលោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ សូមឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការ​នគរបាលខេត្តមណ្ឌលគិរី​ ដែលទទួលបានប្រកាសផ្ទេរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ​ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដេីម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ​ និងអនុវត្តការងារជំនាញតាមតួនាទី​ ភារកិច្ចរបស់ខ្លួន​ ឲ្យទទួលបានលទ្ធផលល្អប្រសេីរបន្ថែមទៀត,​ ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។