ឈ្មួញដឹកជញ្ជូនឈើ​ទាំងយ​ប់​ទាំងថៃ្ងចេញតាម​ ច្រក​ទ្វារ​​ទ្វេរ​ភា​គី​ណាំ​លៀ(ហៅ​ប៉ុស្តិ៍៧) ឆ្ពោះ​​ទៅវៀតណាម​​ឡើងកក្រើកជាថ្មី

ខេត្តមណ្ឌលគិរី៖កក្រើកជាថ្មីម្តងទៀតហើយច្រក​ទ្វារ​ទ្វេរ​ភា​គី​ណាំលៀ​(ហៅ​ប៉ុស្តិ៍៧) ​ក្នុង​ស្រុក​ពេជ្រ​ដា ​ខេត្តមណ្ឌលគិរី ​ឈ្មួញកំពុង​តែបង្កើនសកម្មភាពដឹកជញ្ជូនឈើ​ប្រណីត​ខុសច្បាប់​ឆ្លងដែនទៅ​ប្រទេស​វៀតណាម ទាំងយប់ទាំងថៃ្ងដោយ​រលូន​គ្មាន​ការ​រំខានពីសមត្ថកិច្ចឡើយ។​បើតាមប្រភពពីសមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ បាន​ទម្លាយ​ថាការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​តាម​ច្រក​ទ្វារ​នេះ បាន​យ៉ាង​ងាយស្រួល​យ៉ាងនេះ ​ដោយសារ ​មានការ​បើក​ភ្លើង​ខៀវពី​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ​ឈ្មោះ​សំរិទ្ធ ​ណយ ​រួម​ជាមួយ​កាំកុងត្រូល ​និង​គយ​ប្រចាំ​ច្រក​ទ្វារនៅ​ទីនោះ​ក៏អាច​ជាប់ពាក់ព័ន្ធ​ផង​ដែរ។ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ យ៉ាងតិចក៏មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជាង២០គ្រឿងបានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេរភាគីប៉ុស្តិ៍-ណាំលៀរស្រុកពេជ្រាដាខេត្តមណ្ឌលគិរីរហូតដល់មានបញ្ហាបែកធ្លាយខណៈបន្សល់ទុកនូវភស្តុតាងនៃបទល្មើសដឹកជញ្ជូនឈើដោយសារមានរថយន្តក្រឡាប់មួយគ្រឿង។ក្នុងនោះជាឈើរបស់ឈ្មួញឈ្មោះសារឿនម៉ាប់,ឈ្មោះឆុងជាក្រុមឈ្មួញដុះស្លែប្រព្រឹត្តមិនរាងចាល។ពាក់ព័ន្ធពត៌មានខាងលើនេះអង្គភាពយើងបានទាក់ទងទៅប្រធានច្រកទ្វារទ្វេរភាគីប៉ុស្តិ៍-ណាំលៀរដែរតែមិនអាចទំនាក់ទំនងបាន។
គួររម្លឹកដែរថា ​លោក ​ស្វាយ ​សំ​អ៊ា​ង ​នា​រសៀល​ថ្ងៃទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​បាន​ថ្លែង​ថា បើ​រដ្ឋបាល​សាលាខេត្ត ​បាន​ទទួល​ដំណឹង​បញ្ហាដឹកជញ្ជូនឈើខុសច្បាប់លោក​នឹង​ចាត់​ឲ្យ​មន្រ្តី​ចុះ​ ​ធ្វើការ​ស្រាវជ្រាវ ​និង​ចាត់​វិធាន​ការ​ភ្លាម​ៗ ​តាម​ជាក់ស្តែង​។លោកអភិបាលខេត្ត ក៏បានប្រលយពាក្យបែបបង្អាប់ដល់មន្រ្តីបំរើការមួយចំនួននៅខេត្តនេះ(មណ្ឌលគិរី) ដែលមានការស្ពឹកស្រពន់ លោកហៅថា «មន្រ្តីមាន់សម្លរ»។ថាសម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីមិនបង្ក្រាបបទល្មើសព្រៃឈើអាចជ្រុះដំណែងបើគឃ្លើន។សូមជម្រាបថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរីលោកស្វាយសំអ៊ាងមិនបង្ក្រាបបទល្មើសព្រៃឈើដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជននាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូន។សម្តេចក្រឡាហោម ស ខង មានប្រសាសន៍លើកឡើងខាងលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណីជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរីដូចសម្លកំពឹស។មិនតែប៉ុណ្ណោះអូរហ៊ុចក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ៕