សម្តេចហ៊ុន សែ​នប្តេជ្ញាយកការដឹកនាំប្រទេស តាមគំរូសម្តេចព្រះ​នរោតត្តម សី​ហនុព្រះប​រមរតនកោដ្ឋ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិការរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាពប្តេជ្ញាយកការដឹកនាំប្រទេសតាមគំរូសម្តេចព្រះ នរោតត្តម សីហនុ ព្រះបរមរតនកោដ្ឋ។សម្តេចហ៊ុនសែនបានបញ្ជាក់ជំហរមិនឱនក្បាលស្តាប់ការចង្អុលបញ្ជារបស់បរទេសក្នុងការធ្វើឱ្យប្រសើរឡើងលើវិស័យសេដ្ឋកិច្ចនោះទេ គឺសម្តេចនឹងយកគំរូដឹកនាំប្រទេសរបស់ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។សម្តេចបានបញ្ជាក់ថា ”កុំឱ្យ​គេមក ចង្អុល ក្បាលយើង ថាធ្វើនេះ ធ្វើនោះ បើឯងមិនធ្វើតាម នឹងត្រូវ​កាត់ កុំអញ្ចឹងទៀត។ បើគេឱ្យទៅៗហើយ បើគេមិនឱ្យ យើងបង់ពន្ធឱ្យគេទៅ។ យើងបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើងជាការ សមរម្យណាស់ក្នុងការរកស៊ី ។ប៉ុន្តែបើយើងមានការអនុគ្រោះក៏ជាការល្អ។ក៏ប៉ុន្តែកុំឱ្យគេមកបញ្ជាក្បាលយើងថា ទៅធ្វើចេះឯងត្រូវតែធ្វើចុះ បើមិនធ្វើតាមទេ នឹងកាត់ជំនួយ។”