កម្លាំង​ប៉េអឹម​ចូលរួម​ជម្លៀស​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដែល​ទឹក​ជន់​លិច​

បន្ទាយមានជ័យ​៖​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចូលរួម​ប្រតិបត្តិ​ការជម្លៀស​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដែល​ទឹក​ជន់​លិច​ជំនន់​កាលពី​ថ្ងៃទី​១៣-១៤​ខែតុលា​ឆ្នាំ ២០២០​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន បិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កងកម្លាំង​ចំនួន​១១៦​នាក់​រថយន្ត​ចំនួន​២២​គ្រឿង​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ទិស​ទី​១​យោធភូមិភាគ​ទី​៥​ជម្លៀស​ទណ្ឌិត​និង​ការពារ​ក្នុងការ​ដឹកជញ្ជូន​ពិរុទ្ធជន​ចំនួន​៣​គោលដៅ​៖

​គោលដៅ​ទី​១ ទណ្ឌិត និង​ពិរុទ្ធជន ចំនួន​២០០​នាក់ បញ្ជូន ទៅ​ផ្ញើទុក​នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​មានជ័យ ។​គោលដៅ​ទី​២​ចំនួន​២០០​នាក់​បញ្ជូនទៅ​ផ្ញើ​នៅ​ខេត្តកំពង់ធំ​។​គោលដៅ​ទី​៣​ចំនួន​៤០១​នាក់​ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ត្រពាំង​ខ្លុង​ខេត្ត​ត្បូងឃ្មុំ​។​លោក​អ៊ុង​ស៊ី​ផាន​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ការជម្លៀស​ទណ្ឌិត​និង​ពិរុទ្ធជន​ទាំងអស់នេះ​យកទៅ​ផ្ញើ​ជា​បណ្ដោះអាសន្ន ។​


​គឺ​បណ្ដាលមកពី​ពន្ធនាគារ និង​បន្ទប់​ទណ្ឌិត និង​ពិរុទ្ធជន ខេត្តបន្ទាយមានជ័យ រងគ្រោះ ដោយ​ទឹកជំនន់​។​បើ​គិតការ​ជម្លៀស និង​ដឹកជញ្ជូន​ទណ្ឌិត​អស់​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១៣-១៤ ខែតុលា ឆ្នាំ​២០២០​នេះ​សរុប​ចំនួន​១.៦១២​នាក់​។​ពន្ធនាគារ​ខេត្តសៀមរាប​ចំនួន​៨១១​នាក់​៕