ក្រសួងធនធានទឹកបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖

១-កម្ពស់ទឹក

-នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៥,៦៣ហូរលើបង្ហៀរ០,៨៣ម៉ែត្រ កើនជាងម្សិលមិញ០,២២

-ផ្នែកខាងក្រោយ សំណង់៨,៣៥ម៉ែត្រ ធៀបពីម្សិលមិញ កើន ០,២៥ម៉ែត្រ

-នៅតាមដងស្ទឹង វត្តក្តុលទឹកកើន០,៣ម៉ែត្រ

២-សកម្មភាពការងារ

-ចុះតាមដានសភាពទឹកតាមដងស្ទឹង

-ដឹកដីចាក់ត្រង់ចំណុចដែលមានរូងនាគ

-ទីតាំងគ្រឿងចក្រឈជើង៤ទីតាំង

-រៀបបាវខ្សាច់នៅជិតវត្តចំការខ្សាច់បន្ត

៣-ល្ងាចនេះទឹកអាចងើបឡើងបន្តិចដោយសារទ្វារទឹកនៅរលាំងជ្រៃបើកបន្ថែម៕