សូមបងប្អូនប្រជាពលរដ្ឋ មេត្តាអត់ធ្មត់បន្តិច ប្រ​សិនបើមានការដា​ច់ភ្លើង នៅ​តាមតំប​ន់មួយចំនួន

ក្នុងឱកាសបើក វេទិការាជរដ្ឋាភិបាល និង ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រី Ayda Ünlü, អគ្គរដ្ឋទូត នៃប្រទេសតួគីរដែលកាលពីម្សិលមិញបានខិតខំប្រឹងប្រែងជួយសម្របសម្រួលបានសម្រេចក្នុងការចរចារគ្នារវាងក្រុមហ៊ុនអគ្គិសនីតួគីជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់អគ្គីសនី ដែលអាចផ្តល់ថាមពលប្រមាណ ២០០មេកហ្គាវ៉ាត់ មករាជធានីភ្នំពេញ។សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដែលបានរៀបចំដោយក្រសួងការបរទេស និង ក្រសួងឧស្សាហកម្មរ៉ែនិងថាមពលកម្ពុជារួចហើយ ដើម្បីផ្ញើជូនទៅ លោកប្រធានាធិបតីតួគីរ ដែលបានឧបត្ថម្ភគាំទ្រចំពោះក្រុមហ៊ុនអគ្គីសនីតួគីរអោយមកផ្គត់ផ្គង់ថាមពលដល់កម្ពុជាក្នុងរយៈពេល៣ឆ្នាំទម្រាំងយើងមានថាមពលគ្រប់គ្រាន់ឡើងវិញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអត់ធ្មត់បន្តិច ប្រសិនបើមានការដាច់ភ្លើងនៅតាមតំបន់មួយចំនួន៕